លែងពិបាកអ្នកប្រើកម្មវិធីទី៣ ឬមើលរបាយការថ្ម ពេលនះ iPhone 15 អាចមើលអាយុកាលថ្ម ដឹងថ្ងៃផលិត និងថ្ងៃចាប់ផ្ដើមប្រើ

ទីបំផុត នៅលើ iPhone 15 ទាំងអស់ Apple បានដាក់ឱ្យប្រើមុខងារអាចពិនិត្យ ​វត្តជីវិតរបស់ថ្ម iPhone និងអាចពិនិត្យថ្ងៃផលិតរបស់ថ្ម និងពេលចាប់ផ្ដើមប្រើថ្មដំបូងផងដែរ។ កាលពីមុន ការពិនិត្យមើលទាំងនេះ មិនងាយស្រួលនោះឡើយ ត្បិតត្រូវប្រើកម្មវិធីក្រៅផ្លូវការដទៃ ដូចប្រើ third-party apps ដូចជាកម្មវិធី CoconutBattery​ ជាឧទាហរណ៍ ឬតម្រូវឱ្យយើងចូលទៅទាញយករបាយការណ៍ថ្មពី analytics ដោយស្វែងរក last_value_CycleCount ដែលមានតួអក្សររាប់រយបន្ទាត់ ដើម្បីមើលវត្តជីវិតរបស់ថាមពលថ្ម iPhone។ ដោយឡែកពេលនេះ គ្រប់យ៉ាងគឺស្វ័យប្រត្តិ ត្បិតអ្នកប្រើមានភាពងាយស្រួល ដោយគ្រាន់តែចូលទៅកាន់ Setting ចូលទៅកាន់ General ជ្រើសយក About​ និងអូសទៅ “Battery” នឹងអាចមើលពីព័ត៌មានថ្ម iPhone បានហើយ។ គួរបញ្ជាក់ថា ថ្មរបស់ iPhone ជាប្រភេទលីចូម គឺថាថ្មប្រភេទនេះវាមានអាយុកាល ឬវដ្ដថ្មរបស់វា ដោយរាល់ការប្រើថាមពលថ្មអស់ ១០០%​ រាប់ថាមួយជុំ និយាយឱ្យងាយយល់​ គឺ១វដ្ដរបស់ថ្ម iPhone គឺមានច្រើជុំ … Continue reading លែងពិបាកអ្នកប្រើកម្មវិធីទី៣ ឬមើលរបាយការថ្ម ពេលនះ iPhone 15 អាចមើលអាយុកាលថ្ម ដឹងថ្ងៃផលិត និងថ្ងៃចាប់ផ្ដើមប្រើ